រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកអង្គស្នួល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកអង្គស្នួល។ក្នុងឱកាសចុះពិនិត្យនេះដែរ លោកជំទាវអភិបាលរងខេត្ត បានណែនាំដល់មន្ត្រីផ្ដល់សេវាទាំងអស់ របស់ការិយាល័យច្រកចេញចូលតែមួយស្រុកអង្គស្នួល ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគ្មានការរើសអើង ជាពិសេសត្រូវខិតខំ ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ដោយឈរលើគោលការណ៍ “ផ្តល់សេវាសាធារណៈល្អ ប្រជាពលរដ្ឋស្រឡាញ់”។

អត្ថបទទាក់ទង