ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ០២ ខែកក្តដាឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិត និងផ្គុំដំឡើងគ្រឿងសង្ហារិម សម្ភារតុបតែងលម្អក្នុងផ្ទះ និងក្រៅផ្ទះ វត្ថុអនុស្សាវរីយ៍, ផលិតផលគ្រីសស្មាក់, ផលិតផលសិប្បកម្ម, និងគ្រឿងបន្ទាប់បន្សំ របស់ក្រុមហ៊ុន CARRYFAR GIFT (CAMBODIA) CO., LTD. ដែលមានទីស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ពាន់ អាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។











