រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី“កិច្ចបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ” នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥​ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស ខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី“កិច្ចបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ” នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស (គជបជ)។កម្មវិធីនេះមានគោលបំណងដើម្បីពិភាក្សា ផ្លាស់ប្តូរ ចែករំលែក និងឆ្លុះបញ្ចាំងការអនុវត្តល្អៗ ការប្រឈម និងដំណោះស្រាយ នានា ដើម្បីធ្វើឱ្យកាន់តែល្អប្រសើរឡើង និងមានប្រសិទ្ធិភាព ក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និង រំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ៕

អត្ថបទទាក់ទង