រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះត្រួតពិនិត្យទីតាំង និងពិភាក្សាការងារត្រៀមរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យទីតាំង និងពិភាក្សាការងារត្រៀមរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ស្ថិតក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដោយមានការ អញ្ជើញចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុក មន្ទីអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងផងដែរ។សូមបញ្ជាក់ផងដែរថា៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រោងហ្នឹងប្រារព្ធធ្វើនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅទីតាំងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ស្ថិតក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

អត្ថបទទាក់ទង