++++++++-++ខេត្តកណ្ដាល៖ ការពីសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការយកចិត្តទុកដាក់ និងដឹកនាំផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរដ្ឋបាលខេត្តកណ្តាល ដែលមាន ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តកណ្តាល អាជ្ញាធរពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់ស្វែងរកការងារ និងគិតគូពីជីវភាពប្រចាំថ្ងៃ ចំពោះប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីប្រទេសថៃវិញ គឺមិនឲ្យពិបាក ឬខ្វះខាតមិនបានការងារឡើយ។លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្កណ្តាល បានចុះសួរសុខទុក្ខពលករមកពីប្រទេសថៃ ក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ចំនួន ០១គ្រួសារ មានសមាជិក ០៤នាក់ ដោយនាំយកអំណោយ និងថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាពផងដែរ។ ចំពោះប្អូនស្រីដែលវិលត្រលប់មកពីប្រទេសថៃវិញនេះ ក្រុមការងារបានរៀបចំធ្វេីប័ណ្ណប័ណ្ណសមធម៌ និងចាត់ចែងរកការងារជូនប្អូនផងដែរ ចំណែកកូនរបស់ប្អូនស្រីដែលមានអាយុ ៤ឆ្នាំ ក្រុមការងារបានទំនាក់ទំនងជាមួយសាលាមត្តេយ្យសហគមន៍ ដេីម្បីបានចូលសិក្សារៀនសូត្រ នៅក្នុងសង្កាត់ព្រែកអំពិល។






