ខេត្តកណ្តាល៖រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការចុះផ្សាយរបស់គេហទំព័រដើមរាំងពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយរបស់មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី ទីចាត់ការចំណុះសាលាខេត្ត និងគេហទំព័រដើមរាំង ជាច្រើនរូបផងដែរ។ក្នុងកិច្ចប្រជុំនេះគេហទំព័រដើមរាំងបានទទួលស្គាល់នូវការផ្សព្វផ្សាយរបស់ខ្លួនដោយស្តាប់ព័ត៌មានតែភាគីម្ខាងធ្វើអោយមានការភាន់ច្រឡំ ហើយភាគីខាងគេហទំព័រដើមរាំងនឹងធ្វើការផ្សព្វផ្សាយកែតម្រូវឡើងវិញ។ ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ណុប ដារ៉ា បានផ្ដាំផ្ញើ ដល់សារព័ត៌មានទាំងអស់ សហការជាមួយមន្ត្រី និងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយព័ត៌មានពិតច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ និងរួមគ្នាកំចាត់ព័ត៌មានក្លែងក្លាយ៕








