ខេត្តកណ្តាល៖រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅបន្តប្រចាំឆមាសទី១ និងឆមាសទី២ ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល និងផ្តល់កិច្ចសម្ភាសន៍នៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។កិច្ចប្រជុំនេះ មានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្ត រដ្ឋបាលក្រុងស្រុកទាំង១៣ និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕












