------------------------ឧត្ដរមានជ័យ៖ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ដែលជាសមានចិត្ត សេចក្តីស្រឡាញ់រាប់អាន និងការដឹងគុណដ៏ជ្រាលជ្រៅ ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះរដ្ឋបាលខេត្តកណ្តាល ព្រមទាំងសប្បុរសជននានាជូនដល់ បងប្អូនកងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាកងឯកភាព ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕











