ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២៩២៥ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១៣ផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានបែងចែកមុខងារ និងតួនាទីភារកិច្ចជូនដល់ មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនឲ្យបានល្អ ព្រមទាំងការចូលរួមកិច្ចសហការជាមួយក្រុមការងារពាក់ព័ន្ធ ។ កងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្រទុកដាក់ក្នុងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនដល់គណៈអធិបតី និងមហាជនទាំងអស់ដែលអញ្ជើញចូលរួមប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាព និងជោគជ័យ។









