រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំរៀបចំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធី “រុក្ខទិវា” ដោយមានការចូលរួមពី អាជ្ញាធរស្រុក កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំរៀបចំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធី "រុក្ខទិវា" ដោយមានការចូលរួមពី អាជ្ញាធរស្រុក កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញផងដែរ។ សូមឱ្យដឹងផងដែរថា៖ ពិធី "រុក្ខទិវា" ប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងកសិដ្ឋានផលិតដំណាំតំបន់ដីខ្ពស់ចម្ការលើ ភូមិកសិកម្ម ឃុំបុសខ្នុរ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទទាក់ទង