រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារ ត្រៀមរៀបចំរបាយការណ៍ ប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារ ត្រៀមរៀបចំរបាយការណ៍ ប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីទីចាត់ការរចំណុះសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់ក្រុមការងាររដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំធ្វើប្រតិទិនការងារក្នុងការជួបផ្ទាល់នៅតាមមូលដ្ឋាន សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវរៀបចំរបាយការណ៍ និងពន្លឿនលើការផ្តល់របាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ឱ្យក្រុមការងារលេខាធិការដ្ឋានរដ្ឋបាលខេត្តធ្វើការបូកសរុបអោយបានទាន់ពេលវេលា៕

អត្ថបទទាក់ទង