--------------------ខេត្តកណ្ដាល៖ ឆ្លើយតបតាមសំណូមពររបស់ថ្នាក់ដឹកនាំសាលាចំនួន៤ ដែលមាន៣ទីតាំង ក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅសាលាចំនួន៤ ដែលមាន ៣ទីតាំង ជាសំណូមពររបស់ថ្នាក់ដឹកនាំសាលា និងតម្រូវការជាក់ស្ដែងសម្រាប់សាលា ដែលបម្រើឱ្យវិស័យអប់រំក្នុងខេត្តកណ្ដាល ក្នុងការបណ្ដុះនូវធនធានមនុស្ស ប្រកបដោយសក្ដានុពល សម្រាប់ជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគត។ បញ្ជាក់ផងដែរថាសាលាចំនួន៤ នៅក្នុងក្រុងតាខ្មៅក្នុងនោះរួមមាន៖១.សាលាបឋមសិក្សា ហ៊ុន សែន ក្រពើហា២.សាលាអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង៣.សាលាបឋមសិក្សា ហ៊ុន សែន ខ្ពបវែង៤.សាលាមត្តេយ្យធធនធាន ព្រែកសំរោង











