ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំនេះគឺដើម្បីកំណត់នីតិវិធីការងាររួមក្នុងក្របខ័ណ្ឌបំពេញភារកិច្ចរបស់ អនុគណៈកម្មាធិកាវិនិយោគខេត្ត ធ្វើយ៉ាងណាឱ្យខេត្តកណ្តាល មានវិនិយោគគិន មកវិនិយោគកាន់តែច្រើន និងធ្វើយ៉ាងណាឱ្យ សេវារបស់យើងបានលឿន ឆាប់រហ័ស និងមានប្រសិទ្ធភាព ប្រសិទ្ធផល តាមយៈការផ្ទេរមុខងារពីថ្នាក់ជាតិ មកឱ្យមន្ទីរដែលជាខ្សែបណ្តោយ មានសិទ្ធិសម្រេចក្នុង ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទុនក្រោម៥លានដុល្លារអាមេរិចចុះ ក្រោម និងកាស្នើសុំចុះបញ្ជីមេឱ្យកាតែលឿន និងងាយស្រួល។









