ខេត្តកណ្តាល៖រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀម ទទួលគណៈប្រតិភូរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ សម្រាប់ការងារសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តកណ្តាល សម្រាប់ការិយបរិច្ឆេទ២០២៤ កិច្ចប្រជុំនេះមានការចូលរួមពីសណាក់ ទីចាត់ការចំណុះសាលាខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕











