ខេត្តកណ្ដាល៖រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពីការចុះផ្សាយរបស់គេហទំព័រដើមរាំងពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើពុករលួយរបស់មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ដោយបានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ លោកនាយប៉ុស្តិនគរបាលអន្តោប្រវេស្ត លោកប្រធានការិយាល័យគយនិងរដ្ឋាករក្អមសំណ រដ្ឋបាលស្រុកលើកដែកនិងមន្ត្រីពាក់ព័ន្ធផងដែរ។









