រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត ប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជួញដូរមនុស្សខេត្ត

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត ប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជួញដូរមនុស្សខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ស្ត្រីឈ្មោះ ចាន់ ផល្លី អាយុ៤៥ឆ្នាំ ដែលបានរងនូវអំពើហឹង្សាពីប្តីឈ្មោះ ប៊ុណ្ណា ហៅក្រឹម ដោយត្រូវកាប់ចំថ្ពាល់មួយកាំបិតបណ្តាលឲ្យរងរបួសជាទម្ងន់ ស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែឧសភា ២០២៥ វេលាម៉ោង២៣:២៥នាទីយប់កកន្លងទៅនេះ។- សម្ភារ រួមមាន៖ អង្ករ២៥ គ.ក្រ,មី ១កេស, ទឹកត្រី ១យួរ , ទឹក ស៊ីអ៊ីវ ១យួរ និង ស្ករស ១ គ. ក្រ និងថវិកា សរុប ២៥០,០០០ រៀល។

អត្ថបទទាក់ទង