ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំក្នុងកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ប្រមូលទិន្នន័យមន្ត្រីរាជការ ដែលសមត្ថភាពនៅមានកម្រិត ដើម្បីធ្វើការបណ្តុះបណ្តាលបន្ថែម ដោយកិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រីប្រធាន-អនុប្រធាន ទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។









