ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីសំណើសុំនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារ ផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃ បន្ថែមជាបន្ទុករបស់រដ្ឋ ដើម្បីជំរុញការងារឱ្យប្រសើរឡើងថែមទៀត និងទាក់ទាញអ្នកវិនិយោគ ឱ្យមកវិនិយោគនៅខេត្តកណ្តាល។








