ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការសកម្មភាពវិធានការដោះស្រាយបញ្ហាប្រឈមសំណើ សំណូមពរនានា ដែលបានលើកឡើងតាមរយៈវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការចំណុះសាលាខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕











