ខេត្តកណ្ដាល ៖ ល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក អ៊ុន ចាន់ថន នាយរងផ្នែ នៃការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិជើងព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។











