+++++++++++ ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ ប្រចាំខែឧសភា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តលណ្តាល ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។ អង្គប្រជុំបានអនុម័ត លើរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម៖១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែមេសា របស់ គ.ក.ស.ក ខេត្ត(លើក ទី១០) អាណត្តិទី៤ ឆ្នាំ២០២៥២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត ប្រចាំខែឧសភា ឆ្នាំ ២០២៥៣. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា៤. ពិនិត្យ ពិភាក្សា និង អនុម័ត ផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២៥៥. បញ្ហាផ្សេងៗ៦. មតិបូកសរុប និងបិទអង្គប្រជុំ។









