ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម គឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ពិភាក្សា និងផ្តល់ទិន្នន័យបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្លោះ ទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ មន្ទីរអង្គភាពពាក់ព័ន្ធ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត លោក-លោកស្រីចៅសង្កាត់ មន្ត្រីជំនាញបច្ចេកទេស និងតំណាងក្រុមហ៊ុនសាងសង់។











