ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រកាត់វាយនភណ្ឌ របស់ក្រុមហ៊ុន (STARRY INDUSTRAIL (CAMBODIA) CO., LTD. ស្ថិតនៅ ផ្លូវជាតិលេខ២ ភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ពាន់ អាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។











