ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងការចុះត្រួតពិនិត្យ ស្ថានភាពគ្រឿងញៀន នៅការិយាល័យគយ និងរដ្ឋាករជ្រៃធំ និងបន្តអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តាច្រកទ្វាព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាម ច្រកទ្វារព្រំដែន។









