រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចសិក្សាជាមួយគណៈប្រតិភូធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម

ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីនៃសាលាខេត្ត បានចូលរួមកម្មវិធីទស្សនកិច្ចសិក្សាជាមួយគណៈប្រតិភូធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅសាលាឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយមានសកម្មភាពសំខាន់ៗមួយចំនួនដូចជា ការចុះពិនិត្យមើលផ្ទាំង I4Cs នៃការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមនៅសាលាបឋមសិក្សាសាមគ្គីភូមិធំ មណ្ឌលសុខភាពភូមិធំ រដ្ឋបាលឃុំភូមិធំ និងជួបជុំក្រុមការងារ CAF ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីការផ្តល់សេវាសាធារណៈ របស់អង្គភាពផ្តល់សេវា ។

អត្ថបទទាក់ទង