ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញ ចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ របស់ក្រុមហ៊ុន BI SHENG SHOES CO., LTD. ស្ថិតនៅ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី បណ្ដាទីចាត់ការចំណុះសាលាខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធផងដែរ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងគោរពច្បាប់ គត្តិយុត្តនានា ដើម្បីបំពេញលក្ខខណ្ឌដែលច្បាប់បានកំណត់ និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។




