រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល (កិច្ចប្រជុំវិសាមញ្ញលើកទី២) ដែលកិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំរបស់សាខាកាកកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីពាក់ព័ន្ធផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានពិភាក្សាទៅលើការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ឲ្យប្រព្រឹត្តទៅដោយរលូន និងល្អប្រសើរ។ ឯកឧត្តម បានជំរុញដល់គណៈកម្មាធិការសាខា ត្រូវខិតខំគៀងគរសប្បុរសជននានាដើម្បីចូលរួមជាថវិកាជួយទ្រទ្រុងដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ឲ្យបានផុលផុស ត្រូវធ្វើការផ្សព្វផ្សាយអំពីសកម្មភាពសប្បុរសជនដែលចូលថវិកាឲ្យបានគ្រប់ៗគ្នា តាមបណ្តាញ់សង្គម និងទូរទស្សន៍នានា ជាពិសេសត្រូវរៀបចំធ្វើបដិសណ្ឋារកិច្ចចំពោះសប្បុរសជនដែលបានមកចូលរួមឲ្យបានល្អប្រសើរ ត្រូវត្រៀមរៀបធ្វើលិខិតថ្លែងអំណរគុណ ឱ្យបានទាន់ពេលវេលាសម្រាប់ជូនដល់សប្បុរសជន ជាពិសេសត្រូវគិតគូរទុកដាក់ថវិការបស់សប្បុរសជន ឲ្យសុវត្ថិភាពក្នុងប្រព័ន្ធធនាគារ។

អត្ថបទទាក់ទង