រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពីការពង្រឹងការកំណត់អត្តសញ្ញាណ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារ ក្រីក្រ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងការកំណត់អត្តសញ្ញាណ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារ ក្រីក្រ និងងាយរងហានិភ័យ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុកទាំង១៣ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។កិច្ចប្រជុំនេះគឺក្នុងគោលគោបំណងដើម្បីចែករំលែកនូវបញ្ហានានា នៅតាមបណ្តាមូលដ្ឋាន របស់អ្នកប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលបានជួបប្រទះនាពេលកន្លងមក និងដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ ក្នុងន័យធានាប្រសិទ្ធភាពដល់ដំណើរការនីតិវិធីនានា ក៏ដូចជាការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅតាមភូមិ ឃុំ សង្កាត់ ប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់៕

អត្ថបទទាក់ទង