ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅ អនុវត្តការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រុង/ស្រុកទាំង១៣ និងសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។








