រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ របស់អង្គភាពច្រកចេញចូលតែមួយ ខេត្តកណ្តាល

+++++++++++ខេត្តកណ្តាល៖ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាស របស់អង្គភាពច្រកចេញចូលតែមួយ ខេត្តកណ្តាល ដោយមានការចូលរួមពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត និងមន្ត្រីជំនាញផងដែរ។នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវអភិបាលរងខេត្ត បានមានប្រសាសន៍ថា ដើម្បីជំរុញការផ្ដល់សេវានៅអង្គភាពច្រកចេញចូលជាមួយខេត្តកាន់តែល្អប្រសើរឡើង សម្រាប់សេវាណាដែលមិនដំណើរការ មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវខិតខំជំរុញសេវាទាំងឡាយនោះឲ្យមានដំណើរការវិញ តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋបានជ្រាប និងជំរុញដល់ពួកគាត់មកទទួលសេវាពីអង្គភាពច្រក។បើយាងតាមរបាយការណ៍ស្តីពីវឌ្ឍនភាព របស់អង្គភាពច្រកចេញចូលតែមួយខេត្ត ប្រចាំត្រីមាស១ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្ត បានផ្ដល់សេវាសរុបចំនួន ១២,១៩៤ សេវា ក្នុងនោះ វិស័យនីត្យានីកូលកម្ម បាន ២៣៣សេវា វិស័យការងាររដ្ឋបាល ៧សេវា វិស័យសុខាភិបាល ២,២៩៤សេវា វិស័យទេសចរណ៍ ៣៥សេវា សាធារណការ និងដឹកជញ្ជូន ៤,១៣៦សេវា វប្បធម៌ និងវិចិត្រសិល្បៈ ២សេវា វិស័យព័ត៌មាន ១២៩សេវា បរិស្ថាន ១៤សេវា ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៣៦សេវា រ៉ែ និងថាមពល ១៨សេវា រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ២,៣២២សេវា រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមអនឡាញ ២,៥២៨សេវា កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៤៣៥សេវា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៦សេវា។

អត្ថបទទាក់ទង