ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយកនៃគ្រឹះស្ថានមត្តេយ្យ និងបឋមសិក្សាសាធារណៈ តាមប្រព័ន្ធអនឡាញ (Online) ដើម្បីបានយល់ដឹងកាន់តែច្បាស់អំពីខ្លឹមសារនៃលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធសម្រាប់ជំនួយដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។







