រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម

-----------ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកណ្តាល បានរៀបចំ ពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ឆ្នាំម្សាញ់ សប្កស័ក ព.ស.២៥៦៨ ឈានចូល ព.ស.២៥៦៩ គ.ស.២០២៥ ដែលយាងចុះមក វេលាម៉ោង ៤ និង ៤៨ នាទី ថ្ងៃទី ១៤ មេសា នេះ ស្ថិតនៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ ពិធីបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល លោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការ ជុំវិញខេត្ត អាជ្ញាធរ ក្រុងតាខ្មៅ។ពិធីទទួលទេវតាឆ្នាំថ្មី មានការរៀបចំនូវពលិការ( គ្រឿងសក្ការបូជា) ថ្វាយព្រះរតនត្រ័យ ដើម្បីសូមពរជ័យសព្វសាធុការ សិរីសួស្តី និងវិបុលសុខ ជូនដល់គ្រប់ក្រុមគ្រួសារខ្មែរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលទៀបភ្លឺថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង