រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ដង្ហែរក្បួនសង្ក្រាន្តខេត្តកណ្តាល ដេីម្បីសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ នាពេលខាងមុខនេះ

++++++++++++ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីដង្ហែរក្បួនរូបសំណាកសត្វពស់ ក្រោមអធិបតីភាព លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត ដើម្បីអបអរព្រឹត្តការណ៍សង្ក្រាន្តខេត្តកណ្ដាល និងដើម្បីទទួលស្វាគមន៍ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។ ការដង្ហែរក្បួនសង្រ្កាន្តខេត្តកណ្តាល រូបសំណាកសត្វពស់ក្នុងបំណងឧទ្ទិសបួងសួងសុំពរជ័យសិរិមង្គលពីទេវតាឆ្នាំថ្មីដេីម្បីប្រោះព្រំជូនដល់ប្រជាជនទូទាំងខេត្តកណ្តាល អោយបានសេចក្តីសុខគ្រប់ប្រការក្នុងឆ្នាំថ្មីនេះ។ កម្មវិធីដង្ហែរក្បួនសង្រ្កាន្តឆ្នាំថ្មីនេះគឺតំណាងឲ្យពន្លឺពរជ័យនៃវត្ថុសក្តិសិទ្ធដ៏ប្រសេីរដែលបានផ្តល់ជីវិតភាពសំបូរសប្បាយ។ ពិធីដង្ហែរក្បួននេះមានការចូលួមពីសំណាក់មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងសិល្ប:ករ សិល្ប:ការិនី ជាច្រើនរូប។ សូមបញ្ជាក់ថា៖ក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាលនៅក្រុងតាខ្មៅឆ្នាំនេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានរៀបចំស្តង់ពិពណ៌ទំនិញជាច្រើនមុខការ ការប្រគុំតន្ត្រីសម័យ ការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ការបាញ់ទឹក បាញ់កាំស្រួច និងកម្មវិធីសប្បាយៗជាច្រើនទៀត៕

អត្ថបទទាក់ទង