ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំស្តីពីគោរពស្នើសុំជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹង កិច្ចសហការ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ នៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាលខេត្តកណ្តាល នៅសាលាស្រុកខ្សាច់កណ្តាល។បន្ទាប់ពីប្រជុំចប់ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ក៏បានដឹកនាំក្រុមការងារដើម្បីចុះត្រួតពិនិត្យទីតាំងផ្ទាល់ផងដែរ។










