ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារត្រួតពិនិត្យឡើងវិញនូវបញ្ហាប្រឈម និងសំណូមពរ ដំណោះស្រាយ របសគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូខេត្តកណ្តាល ដែលបានអនុវត្តកន្លងមកក្នុងឆ្នាំ២០២៤ កិច្ចប្រជុំនេះមានការចូលរួមពីរមន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕








