រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធី សំណេះសំណាលជាមួយនិវត្តជន របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រមាណជាង ៧២នាក់

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងពិធី សំណេះសំណាលជាមួយនិវត្តជន របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រមាណជាង ៧២នាក់ នៅសាលប្រជុំបណ្ដុះអាសន្នសាលាខេត្តកណ្ដាល ក្រោមអធិបតីលោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ដ បុគ្គលិក មន្រ្ដីរាជការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការរៀបចំពិធីនាថ្ងៃនេះ គឺក្នុងគោលបំណង ផ្ដល់ការឧបត្ថម្ភគ្នាទៅវិញទៅមក រវាងសមាជិកសមាគមទាំងអស់ ដែលជាបុគ្គលិក មន្រ្ដីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរិតចំណងមិត្ដភាព សាមគ្គីភាព និងសង្គហធម៌ រវាងអតីតមន្រ្ដីរាជការ និងមន្ត្រីរាជការបច្ចុប្បន្ន ប្រកបដោយសេចក្តីនឹករលឹក ការគោរព ភាពស្និតស្នាល និង បង្ហាញពីការគិតគូរដល់អតីតមន្ត្រីរាជការដែលធ្លាប់មានគុណបំណាច់ ក្នុងការបំរើការងារជូនក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក៏ដូចជូនរាជរដ្ឋាភិបាល និងជូនជាតិមាតុភូមិ នាពេលកន្លងទៅ ។គោលបំណង១ទៀតនោះ គឺដើម្បីជួបគ្នាមុនពីធីអបរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់ពេលឆាប់ៗនេះ។ ក្នុងពិធីនេះក៏មានការឧបត្ថម្ភជូនដល់ លោកពូ អ្នកមីង ជានិវត្តជនដែលបានអញ្ជើញចូលរួម ទាំង ៧២រូប ដោយម្នាក់ៗទទួលបានថវិកាសរុប ៣០ ម៉ឺនរៀល និងក្រម៉ា ១ សម្រាប់បុរស និង សឹង ១ ក្បិន សម្រាប់ស្ត្រី ដែលជាអំណោយរបស់លោកជំទាវ អ៊ុម ប៉ូលីកា អូន ព័ន្ធមុនីរ័ត្ន។ ក្នុងនោះសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចូលរួមឧបត្ថម្ភថវិកា ១០ម៉ឺនរៀល អង្គភាពទាំង៣ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ មានពន្ធដារ រតនាគារ និងមន្ទីរសេដ្ឋកិច្ច ក៏បានចូលរួមឧបត្ថម្ភចំនួន ១០ម៉ឺនរៀល រដ្ឋបាលខេត្តកណ្ដាលក៏បានចូលរួមឧបត្ថម្ភ ១០ម៉ឺនរៀលទៀតផងដែរ។

អត្ថបទទាក់ទង