ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់យេនឌ័រ បរិយាប័ន្ទ និងសមធម៌សង្គម របស់គម្រោងគណនេយ្យភាពសង្គម ជូនមន្ត្រីបង្គោលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធប្រមាណជាង ២៦នាក់ ។ វគ្គនេះរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពបន្ថែម ជូនដល់គ្រូបង្គោលថ្នាក់ក្រុង-ស្រុក ដើម្បីឱ្យពួកគាត់មានសមត្ថភាពបន្ថែម ក្នុងការបណ្តុះបណ្តាលបន្ត ជូនដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង-ស្រុក និងអង្គភាពផ្តល់សេវា នៅថ្នាក់ឃុំសង្កាត់ (សាលាឃុំសង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា) ។សូមបញ្ជាក់ថា វគ្គខាងលើនេះ មានមេរៀនសិក្សាចំនួន ៥ រួមមាន៖មេរៀនទី១ ទស្សនាទាន នៃអភិបាលកិច្ចល្អ ក្នុងកិច្ចការសាធារណៈមេរៀនទី២ ទស្សនទាន និងមូលដ្ឋានគ្រឹះ នៃការបញ្ជាបយេនឌ័រ មេរៀនទី៣ ច្បាប់គោលនយោបាយ និងយន្តការនានាក្នុងការ លើកកម្ពស់សមភាពយេនឌ័រ មេរៀនទី៤ វិធានការក្នុងការលើកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម និងមេរៀនទី៥ គោលនយោបាយទប់ស្កាត់ការបៀតបៀន នៅកន្លែងធ្វើការ ។














