ខេត្តកណ្តាល ត្រៀមរៀបចំពិធីទទួលជ័យលាភី ជាខេត្តបញ្ចប់ ODF+កំរឹតខ្ពស់ នារសៀលថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៥ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមការត្រួតពិនិត្យពីសំណាក់ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធាន PWG។ការត្រៀមរៀបចំពិធីអបអរសាទរ ទទួលជយ័លាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល កំរឹតខ្ពស់(ODF+) និងប្រារព្វធ្វើឡើង នៅទីតាំងច្រមុះជ្រូក សួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៥ ស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ការរៀបចំពិធីនេះឡើង គឺក្នុងគោលបំណង លើកទឹកចិត្ត ជូនរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេស រដ្ឋបាលខេត្តកណ្ដាល ក៏ដូចជា ការលើកទឹកចិត្ត ផងដែរ ដល់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទខេត្ត(PWG)៕








