ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួម ពិធីបុណ្យមាឃបូជា នៅវត្តវេឡុការាម ហៅវត្តព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា និងពុទ្ធសាសនិកជននៅលើសកលលោកតែងតែប្រារព្ធធ្វើរៀងរាល់ឆ្នាំ ពុំដែលខាន។ពុទ្ធសាសនិក ខ្មែរយើង តែងតែប្រារព្ធធ្វើបុណ្យមាឃបូជានៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកជាការកសាង កុសលដ៏ថ្លៃថ្លាបំផុត។











