ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យការដ្ឋានអាចម៌ដីមួយកន្លែងដែលផុតសុពលភាពលិខិតអនុញ្ញាត និងបានចុះពិនិត្យទីតាំងរណ្តៅដីដល់ទីតាំងជាក់ស្តែង នៅចំណុចភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកអង្គស្នួល និងមន្ត្រីរាជការជាច្រើនរូប៕










