រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យទីតាំង ត្រៀមរៀបចំពិធីបុណ្យមាឃបូជា

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យទីតាំង ត្រៀមរៀបចំពិធីបុណ្យមាឃបូជា ដែលត្រូវប្រារព្ធពិធីជាផ្លូវការ នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកពញាឮ កងកម្លាំងប្រដាប់អាវុធត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយតាមផែននីមួយៗរបស់ខ្លួន ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីនេះឲ្យប្រព្រឹត្តទៅបានរលូនតាមផែនការគ្រោងទុក។

អត្ថបទទាក់ទង