រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីរៀបចំផែនការសកម្មភាពជាតិស្តីពី ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់

នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីធ្វើការរៀបចំផែនការសកម្មភាពជាតិស្តីពី ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់ ក្រោមអធិបតីភាពលោកជំទាវ ហ៊ូ សាមិត្ដ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដោយមានការចូលរួមពី លោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្ដខេត្តកណ្តាល ប្រធានមន្ទីរ និងអនុប្រធានមន្ទីរខេត្ដគោលដៅចំនួន៧រួមមាន៖ ខេត្ដកំពត ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកោះកុង ខេត្ដកំពង់ស្ពឺ ខេត្ដព្រះសីហនុ និងខេត្ដកែប នៅសណ្ឋាគារឌឺសឃ្វែរកំពត ខេត្ដកំពត។សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីរៀបចំផែនការសកម្មភាពជាតិស្តីពី ការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់មានគោលបំណងប្រមូលធាតុចូលពីមន្ទីរ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធ និងអ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិ ដើម្បីរៀបចំផែនការសកម្មភាពនេះឱ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពដើម្បីបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ និងប្រមូលអនុសាសន៍ក្នុងការធ្វើឱ្យមានបរិវដ្ដកម្មយេនឌ័រ និងសង្គមក្នុងការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

អត្ថបទទាក់ទង