ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងត្រៀមរៀបចំ ពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និង សមិទ្ធផលនានា ក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕









