ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានអនុវត្តកិច្ចការងារគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រីជានាយកទីចាត់ការចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្តជាច្រើនរូបផងដែរ៕









