រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះពិនិត្យស្រូវប្រាំងនៅភូមិតាពៅ ភូមិថ្នល់បត់ ភូមិព្រែកក្តាម១ ភូមិព្រែកក្តាម២ ភូមិព្រែកជីក ក្នុងឃុំកោះចិន និងភូមិដងគោម

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យមើលទឹក និងស្ថានភាពស្រែប្រាំងបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅចុះពិនិត្យស្រូវប្រាំងនៅភូមិតាពៅ ភូមិថ្នល់បត់ ភូមិព្រែកក្តាម១ ភូមិព្រែកក្តាម២ ភូមិព្រែកជីក ក្នុងឃុំកោះចិន និងភូមិដងគោម ភូមិព្រែកតាមែ ភូមិបឹងក្តុល ក្នុងឃុំកំពង់អុស ក្នុងភូមិសាស្ត្រស្រុក ពញាឮ ខេត្តកណ្តាល។ក្នុងការចុះពិនិត្យស្រែប្រាំង និងប្រភពទឹកសម្រាប់បូមស្រោចស្រព គឺពុំមានបញ្ហាប្រឈម និងគ្រោះរាំងស្ងួតខ្វះខាតទឹកនោះទេ គឺការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋមានប្រភពទឹកគ្រប់គ្រាន់ក្នុងការបូមស្រោចស្រពដីស្រែប្រាំង និងមានម៉ាស៊ីនកម្លាំង៦៥សេះសម្រាប់ឃុំទាំង២ ដោយធ្វើការបូមពីទន្លេ និងព្រែក ដើម្បីបំពេញបន្ថែមក្នុងអាងទឹកសម្រាប់ផ្គត់ផ្គង់ស្រោចស្រពដីស្រែប្រាំង៕

អត្ថបទទាក់ទង