ខេត្តកណ្តាល៖ លោកជំទាវ ស៊ុ្រន ស្រីនាង អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារជាក់ស្តែង ទៅលើការបំពេញសូចនាករ វាយតម្លៃជ្រើសរើសការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាលដែលមានស្នាដៃ ឆ្នើមសម្រាប់ឆ្នាំ២០២៤ ដោយមានការចូលរួមពី ប្រធាន និងមន្ត្រីពាក់ព័ន្ធ នៃការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល។បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកជំទាវ ស៊ុ្រន ស្រីនាង បានអញ្ជើញចុះទៅពិនិត្យការអនុវត្តការងារជាក់ស្ដែង នៅក្នុងការរិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តផងដែរ។ លោកជំទាវអភិបាលរងខេត្ត បានផ្ដាំផ្ញើ ដល់មន្ត្រីដែលបម្រើការងារនៅក្នុងការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយខេត្ត ត្រូវខិតខំលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ស្របទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។











