ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ បានអញ្ជើញចុះវាយតម្លៃ នៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវា សាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ របស់គ.វ.ជ ដែលដឹកនាំសម្របសម្រួលដោយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នៅសាលប្រជុំមន្ទីរពេទ្យបង្អែកអង្គស្នួល ខេត្តកណ្តាល៕








