ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីកំណត់ទិសដៅកែទម្រង់ដែលត្រូវចូលរួមអនុវត្តដោយរដ្ឋបាលខេត្ត ដែលសហការជាមួយអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើការសិក្សាជាបឋមលើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ឯកសារយុទ្ធសាស្រ្តពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពី បណ្ដា-មន្ទីរអង្គភាពពាក់ព័ន្ធផងដែរ ។







