ខេត្តកណ្តាល៖ រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអមដំណើរឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកចុងក្រោយគម្រោងព្រែកជីកហ្វូណនតេជោ និងទីតាំងកំណត់និយាមកា សម្រាប់កំណាត់ទី១ (២១KM) ស្ថិតនៅព្រែកពោធិ៍ ភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល៕






