ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពីការតបណ្តាញ ទឹកភ្លើងចូលមជ្ឈមណ្ឌលព្យាបាល និងស្តារតីនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកស្អាង និងមន្ត្រីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។